វាគួរឲសោកស្ដាយនៅពេលដែលមាននណារម្នាក់ដែលគិតថាខ្លួនជាមនុស្សដែលឈ្នះអ្នកដទៃនៅពេលដែលគេនោះកំពុងតែចាញ់ខ្លួនឯងហើយក៏រឹតតែគួរឲអាណិតទៀតនោះមានមនុស្សដែលនៅឈរក្បែរខ្លួនរបស់គេនោះចាត់ទុកម្នាក់នោះថាជាអ្នកគ្រាន់បើ។


នៅពេលដែលមានណារម្នាក់ដែលធ្វើក្នុងភាពមិនត្រឹមត្រូវហើយនោះហើយមានមនុស្សដែលនៅជុំវិញគេគ្រាំទ្រចាត់ទុកថាគឺជាអ្នកដែលគ្រាន់បើនោះវាពិជាគួរឲសោកស្ដាយនៅពេលដែលខ្លួនរបស់គេមិនអាចមើលឃើញអំពីភាពត្រឹមត្រូវចាត់ទុកភាពមិនត្រឹមត្រូវថាវាគឹជាភាពត្រឹមត្រូវ។


មនុស្សម្នាក់គឺសុទ្ធតែជួបបញ្ហានៅក្នុងជីវិតរបស់គេរៀងៗខ្លួនដោយបញ្ហានោះកើតឡើងដោយភាពជាតម្រូវរបស់ពួកគេនៅពេលដែលគេត្រូវការអ្វីមួយពួកគេត្រូវមានការលះបង់ខិតខំដើម្បើនិងទទួលបានរបស់ដែលគេត្រូវកាហើយក៏និងបាត់់បង់របស់ដែលខ្លួនមិនចង់បាត់បង់មនុស្សនៅក្នុងពិភពលោកទាំងអស់គឺសុទ្ធតែបែបនេះ​។


មនុស្សម្នាក់ស្ថិតនៅក្នុងភាពត្រឹមត្រូវនៅពេលដែលពួកគេដឹងថាពួគេកំពុងតែសិ្ថតនៅក្នុងភាពមិនត្រឹមត្រូវមនុស្សម្នាក់ដែលគិតថាគេសិ្ថតនៅក្នុងភាពត្រឹមត្រូវនោះប្រាកដជាមិនមែនជាភាពត្រឹមត្រូវ។


ស្ដាប់សម្លេងបេះដូងរបស់ខ្លួនមើលទៅលើពិភពលោកជាមួយនិងក្ដីស្រលាញ់ទៅកាន់ពីភពលោករបស់យើងហើយក្ដីស្រលាញ់មួយនោះនិងធ្វើឲពិភពលោកមានភាពស្រស់បំព្រងហើយវានិងឲមនុស្សមានសេចក្ដីសុខរស់នៅជាមួយនិងគ្នាប្រកបទៅដោយភាពរុងរឿង។


មានថ្ងៃមួយគេបានឃុំឃាំមនុស្សប្រៀបដូចជាសត្វឃឃៅរព្រៃផ្សៃបំផុតពួកគេបានឃុំនៅទីកន្លែងដ៏ងងឹតមនុស្សជាច្រើនត្រូវបានគេធ្វើទុក្ខបុកម្និញមនុស្សជាច្រើនត្រូវបានស្លាប់ជារៀងរាល់ថ្ងៃភាពលំបាកទុក្ខវេទនាការឈឺចាប់រស់នៅកន្លែងដែលមានការភិតភ័យរង់ចាំអភូតហេតុកើតឡើងរង់ចាំមួយថ្ងៃហើយមួយថ្ងៃទៀតមួយឆ្នាំហើយមួយឆ្នាំទៀតតើអារម្មណ៏មួយនោះអ្នកណាអាចពិពណ៏នាបាន។


មនុស្សរស់នៅយូរទៅគង់តែចាស់ស្បែកជ្រៅជ្រួនចុងក្រោយមិនយូរប៉ុន្មាននិងត្រូវស្លាប់ហេតុអ្វីត្រូវព្យាយាមជំនះរស់នៅទាំងអត់ធ្មត់កាំមាត់សង្កត់ចិត្តបែបនេះមើលមកការរស់នៅរបស់មនុស្សលោកឃើញថាខតចិត្តហើយគ្មានតម្លៃប៉ុន្តែតាំងតែពិចារណារឿសេចក្ដីស្លាប់មកធ្វើឲយើងបានយល់ហើយថាគ្មានអ្នកណារស់ដើម្បើស្លាប់នោះទេដែលសំខាន់គឺពេលដែលនៅរស់

ដូចច្នេះត្បិតចុងបញ្ចប់ត្រូវបានកំណត់ក៏ដោយត្រូវតែរស់នៅឲបានល្អមានសុភមង្គលហើយក៏ត្រូវរស់នៅបន្តមិនអាចនិងបះបង់ហេតុផលងាយយល់បែបនេះមកទល់ពេលនេះទើបខ្ញុំយល់។